មិនគួរឱ្យជឿ! សុវណ្ណ សេដ្ឋី គាប់ជួនឆ្នាំមាស បង្កើតប្រេនផ្ទាល់ខ្លួនជាមួយបងប្រុសធំ សុវណ្ណ រិទ្ធី (អ្នកសារព័ត៌មានល្បីឈ្មោះ) បងប្រុសទីពីរ សុវណ្ណ រិទ្ធីគីន និងគ្រួសារ ដោយចាប់ដៃគូជាមួយក្រុមហ៊ុន Hazen!
ភ្នំពេញ៖ ឆ្នាំ ២០២៦ នេះ ពិតជាឆ្នាំមាស និងជាឆ្នាំដ៏ មិនគួរឱ្យជឿ សម្រាប់តារាចម្រៀង សុវណ្ណ សេដ្ឋី (Sovann Sethey) មែន! បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងលើវិស័យសិល្បៈតន្ត្រី បច្ចុប្បន្ន សុវណ្ណ សេដ្ឋី បានចាប់ដៃគូជាមួយបងប្រុសបង្កើតធំដែលជាអ្នកសារព័ត៌មានដ៏ល្បីឈ្មោះ និងមានការចាប់អារម្មណ៍គាំទ្រយ៉ាងខ្លាំង គឺលោក សុវណ្ណ រិទ្ធី, បងប្រុសទីពីរ លោក សុវណ្ណ រិទ្ធីគីន ព្រមទាំងក្រុមគ្រួសារ ក្នុងការបោះជំហានចូលក្នុងពិភពអាជីវកម្មយ៉ាងពេញទំហឹង តាមរយៈការបង្កើតប្រេនថ្មីផ្ទាល់ខ្លួន។
នៅក្នុងគម្រោងអាជីវកម្មគ្រួសារដ៏ធំនេះ គ្រួសារលោក សុវណ្ណ សេដ្ឋី បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Hazen (ហាសែន) និងបានចាប់ដៃគូជាមួយ បណ្តាប្រទេសដែលមានជំនាញច្បាស់លាស់នៅបរទេស ដើម្បីផលិត និងនាំចូលនូវផលិតផលថែរក្សាសុខភាព និងសម្រស់ ដែលមានគុណភាពខ្ពស់ និងសុវត្ថិភាពបំផុត ជូនប្រជាពលរដ្ឋខ្មែរ។
ផលិតផលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងមានការគាំទ្រភ្លូកទឹកភ្លូកដី!
ថ្វីត្បិតតែទើបតែបង្ហាញមុខនៅលើទីផ្សារ ប៉ុន្តែផលិតផលក្រោមប្រេន Hazen (ហាសែន) កំពុងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ព្រោះតែគុណភាពពិតៗ និងការធានាយ៉ាងហ្មត់ចត់លើសុវត្ថិភាពអ្នកប្រើប្រាស់។
ផលិតផលស្តង់ដារអន្តរជាតិទាំងនោះរួមមាន៖
ថ្នាំដុសធ្មេញ Hazen (Hazen Toothpaste)៖ ជួយឱ្យធ្មេញសស្អាត ការពារពុកធ្មេញ និងខ្យល់ដង្ហើមស្រស់ថ្លា។
សាប៊ូកក់សក់ Hazen (Hazen Shampoo)៖ ជួយចិញ្ចឹមស្បែកក្បាល កាត់បន្ថយសក់ជ្រុះ និងធ្វើឱ្យសក់រលាស់រលោង។
សាប៊ូដុសខ្លួន Hazen (Hazen Body Wash)៖ សសម្អាត និងផ្តល់សំណើមដល់ស្បែកយ៉ាងជ្រាលជ្រៅ។
ឡេ និងទឹកអប់ Hazen (Hazen Lotion & Perfume)៖ ក្លិនក្រអូបជាប់បានយូរ និងជួយឱ្យស្បែកភ្លឺថ្លា មានមន្តស្នេហ៍។
ផលិតផលថែរក្សាក្លៀក និងបន្ទះបិទបាតជើងសុខភាព Hazen៖ ជួយសម្រួលសុខភាព និងទំនុកចិត្តជារៀងរាល់ថ្ងៃ។
ព្រមទាំងផលិតផលថែរក្សាសុខភាព និងសម្រស់ជាច្រើនមុខទៀត ដែលកំពុងរៀបចំនាំចូលមកជាបន្តបន្ទាប់នាពេលឆាប់ៗខាងមុខនេះ!
ការប្តេជ្ញាចិត្ត និងទំនុកចិត្តជូនប្រជាពលរដ្ឋ
សុវណ្ណ សេដ្ឋី ព្រមទាំងលោក សុវណ្ណ រិទ្ធី, លោក សុវណ្ណ រិទ្ធីគីន និងក្រុមគ្រួសារ បានបញ្ជាក់ថា ការបង្កើតប្រេន Hazen នេះឡើង គឺចេញពីបេះដូង និងការយកចិត្តទុកដាក់ខ្ពស់បំផុត។ រាល់ផលិតផលទាំងអស់ត្រូវ បានឆ្លងកាត់ការពិនិត្យ និងផលិតឡើងដោយរោងចក្រជំនាញៗនៅស្រុកគេ ដើម្បីធានាថាប្រជាពលរដ្ឋខ្មែរយើងបានប្រើប្រាស់របស់ដែលមានគុណភាពល្អពិតប្រាកដ ក្នុងតម្លៃសមរម្យ និងមានសុវត្ថិភាពខ្ពស់បំផុត។




