មិនគួរឱ្យជឿ! ពីជីវិតកុមារភាពដ៏កម្សត់ និងលំបាក សុវណ្ណ សេដ្ឋី ព្រមទាំងបងប្រុស សុវណ្ណ រិទ្ធី និង សុវណ្ណ រិទ្ធីគីន តាំងចិត្តយ៉ាងមុតមាំ៖ «ប្រាក់ចំណេញពី Hazen នឹងត្រូវដកមួយផ្នែកធំជួយដល់សង្គម និងប្រជាពលរដ្ឋក្រីក្រ!»
ភ្នំពេញ៖ រឿងរ៉ាវជីវិតពិតដែលស្ទើរតែ មិនគួរឱ្យជឿ! មុននឹងមានឈ្មោះបោះសំឡេង និងទទួលបានជោគជ័យដូចសព្វថ្ងៃនេះ តារាចម្រៀង សុវណ្ណ សេដ្ឋី (Sovann Sethey) ព្រមទាំងបងប្រុសធំ លោក សុវណ្ណ រិទ្ធី (អ្នកសារព័ត៌មានល្បីឈ្មោះ) និងបងប្រុសទីពីរ លោក សុវណ្ណ រិទ្ធីគីន បានឆ្លងកាត់ការតស៊ូ និងជីវិតកុមារភាពដ៏សែនលំបាកវេទនាជាច្រើន។
ការឆ្លងកាត់ការលំបាកតាំងពីក្មេងនេះហើយ ដែលបានចាត់តាំង និងហ្វឹកហាត់ឱ្យបងប្អូនប្រុសទាំងបីរូប ប្រែក្លាយជា «មនុស្សរឹងមាំ» មានឆន្ទៈខ្ពស់ និងយល់ច្បាស់អំពីជម្រៅចិត្តនៃការលំបាករបស់ប្រជាពលរដ្ឋទូទៅ។
ពាក្យសន្យាចេញពីបេះដូង និងការប្តេជ្ញាចិត្តជួយសង្គមជាតិ
នៅក្នុងឱកាសនៃការចាប់ដៃគូបង្កើតប្រេន Hazen (ហាសែន) ជាមួយបណ្តាប្រទេសជំនាញៗនៅបរទេស ដើម្បីនាំចូលផលិតផលថែរក្សាសុខភាព និងសម្រស់ដែលមាន គុណភាពខ្ពស់ និងលក្ខណៈពិសេស (Quality & Unique) មកកាន់ទីផ្សារកម្ពុជា ក្រុមគ្រួសារលោក សុវណ្ណ រិទ្ធី ជាពិសេស សុវណ្ណ សេដ្ឋី និង សុវណ្ណ រិទ្ធីគីន បានរួមគ្នាសន្យាយ៉ាងស្មោះស្ម័គ្រថា៖
«ពួកយើងធ្លាប់ស្គាល់រសជាតិជីវិតលំបាកតាំងពីក្មេង ដូច្នេះហើយ នៅពេលដែលអាជីវកម្មនាំចូលផលិតផលគុណភាពខ្ពស់ Hazen ទទួលបានផលចំណេញ ពួកយើង ដាក់ចិត្តដាក់កាយ ដកថវិកាមួយផ្នែកធំ ដើម្បីយកទៅធ្វើសកម្មភាពសប្បុរសធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ខ្វះខាត និងចូលរួមចំណែកកសាងសង្គមជាតិឱ្យបានច្រើនបំផុត តាមតែអាចធ្វើទៅបាន!»
ផលិតផល Hazen កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង!
បច្ចុប្បន្ន ផលិតផលស្តង់ដារអន្តរជាតិក្រោមប្រេន Hazen (ហាសែន) ដែលនាំចូលមក ត្រូវបានធានាយ៉ាងហ្មត់ចត់លើសុវត្ថិភាព និងគុណភាព រួមមាន៖
ថ្នាំដុសធ្មេញ Hazen៖ ជួយឱ្យធ្មេញសស្អាត ការពារពុកធ្មេញ និងខ្យល់ដង្ហើមស្រស់ថ្លា។
សាប៊ូកក់សក់ និងសាប៊ូដុសខ្លួន Hazen៖ ជួយចិញ្ចឹមស្បែក និងសក់ឱ្យមានសុខភាពល្អ។
ឡេ និងទឹកអប់ Hazen៖ ក្លិនក្រអូបប្រណីត ជាប់បានយូរ និងជួយឱ្យស្បែកភ្លឺថ្លា។
ផលិតផលថែរក្សាក្លៀក និងបន្ទះបិទបាតជើងសុខភាព Hazen៖ ជួយសម្រួលសុខភាព និងទំនុកចិត្តជារៀងរាល់ថ្ងៃ។
ព្រមទាំងផលិតផលថែរក្សាសុខភាព និងសម្រស់ជាច្រើនទៀត ដែលនឹងនាំចូលមកជាបន្តបន្ទាប់។
ការគាំទ្ររបស់ប្រជាពលរដ្ឋលើផលិតផល Hazen មិនត្រឹមតែទទួលបាននូវផលិតផលគុណភាពខ្ពស់មកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកដោយផ្ទាល់ជាមួយ សុវណ្ណ សេដ្ឋី, សុវណ្ណ រិទ្ធី និង សុវណ្ណ រិទ្ធីគីន នៅក្នុងសកម្មភាពសប្បុរសធម៌ជួយដល់សង្គមជាតិទាំងមូលផងដែរ។




