ព័ត៌មានក្នុងដៃលោកអ្នក

មនុស្សជិត ១០០នាក់ស្លាប់ និងជាង៤០០នាក់បាត់ខ្លួន ក្នុងហេតុការណ៍គ្រោះមហន្តរាយទឹកជំនន់នៅនេប៉ាល់

នេប៉ាល់៖ មនុស្សយ៉ាងហោចណាស់ ៩៥ នាក់បាត់បង់ជីវិត និងអ្នកទេសចរ ៤០៣នាក់កំពុងបាត់ខ្លួន (ភ្ញៀវបរទេស ៣៤១នាក់) នៅក្នុងហេតុការណ៍គ្រោះទឹកជំនន់ និងការរអិលបាក់ដីយ៉ាងធ្ងន់ធ្ងរ នៅតាមបណ្តោយព្រំដែនប្រទេសនេប៉ាល់ និងតំបន់ទីបេ នាថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦។
យោងតាមសេចក្ដីរាយការណ៍របស់លោក Phanindra Dahal នៃសារព័ត៌មាន BBC ពីទីក្រុងកាត់ថ្មាន់ឌូ ឱ្យដឹងថា នេះគឺជាគ្រោះមហន្តរាយដ៏បំផ្លិចបំផ្លាញបំផុតនៅក្នុងប្រទេសនេប៉ាល់ គិតចាប់តាំងពីគ្រោះរញ្ជួយដីឆ្នាំ២០១៥ ដែលធ្លាប់បានសម្លាប់មនុស្សអស់ ៩,០០០ នាក់៕
ប្រភព៖ VIORY/ BBC/ CNN. | រូបភាព៖ Reuters/ X.

អត្ថបទដែលជាប់ទាក់ទង